សូមប្រាប់ទៅកាន់អ្នកលក់ ឲ្យធ្វើការបិទលេខកូដ (LL………) លើអីវ៉ាន់របស់បង មុនពេលដឹកទៅកាន់ឃ្លាំងប្អូននៅបរទេស។
ឧទាហរណ៍ដូចរូបខាងក្រោម៖
ការគណនារកខ្នាត ម៉ែត្រគូប (CBM=m3)
អ្វីទៅជា ម៉ែត្រគូប (CBM=m3) ដែលគេនិយាយក្នុងការដឹកជញ្ជូន?
ម៉ែត្រគូប គឺជាខ្នាតរង្វាស់ប្រវែង។ ដែលភាសានិយាយ ហៅថាម៉ែត្រគីប ភាសារសរសេរ ហៅថាម៉ែត្រគូប(CBM) មកពីពាក្យថា Cubic Meters។
ដើម្បីគណនាចេញជាខ្នាតម៉ែត្រគូប យើងត្រូវបំលែងទៅជាខ្នាតម៉ែត្រ(M)ជាមុនសិន ដោយអនុវត្តន៍តាមរូបមន្តដូចខាងក្រោម៖
បណ្ដោយ (ម) x ទទឹង (ម) x កំពស់ (ម) x បរិមាណ (QTY) = ម៉ែត្រគូប
L (m) x W (m) x H (m) x Qty = CBM (m3)
ឧទាហរណ៍
ប្រសិនបើអ្នកលក់ខាងចិនអោយខ្នាតមកជា (cm )ឬ (mm) លោកអ្នកត្រូវបំលែងទៅជាខ្នាត(m)ជាមុនសិន
- ទំហំនៃការវេចខ្ចប់ខាងក្រៅ បណ្តោយ 700(mm) បំលែងជា 0.7(m)
- ទំហំនៃការវេចខ្ចប់ខាងក្រៅ ទទឹង 350(mm) បំលែងជា 0.35(m)
- ទំហំនៃការវេចខ្ចប់ខាងក្រៅ កម្ពស់ 450(mm) បំលែងជា 0.45(m)
យោងតាមរូបមន្ដ៖ បណ្ដោយ (ម) x ទទឹង (ម) x កំពស់ (ម) x បរិមាណ (QTY) = ម៉ែត្រគូប
ដូច្នេះយើងបាន៖ 0.7(m) x 0.35(m) x 0.45(m) x 5(QTY) = 0.55cbm
ទំហំខ្នាតចាប់ពី 0.111cbm ឡើងទៅគឺ គិតម៉ែត្រគូប។
បញ្ជាក់៖ យោងតាមលក្ខខណ្ឌក្រុមហ៊ុន សម្រាប់ទំហំមួយម៉ែត្រគូប គឺអាចផ្ទុកទម្ងន់អតិបរមា 700គីឡូប៉ុណ្ណោះ។
ទំនិញហាមឃាត់
យើងខ្ញុំសូមជំរាបជូនដល់អតិថិជនទាំងអស់អោយបានជ្រាបថា រាល់ផលិតផលដែលមានជាប់ម៉ាកសញ្ញា (BRAND NAME OR BRAND COPY)និងប្រភេទទំនិញខុសច្បាប់ ទាំងអស់យើងខ្ញុំមិនទទួលដឹកជញ្ជូនឡើយ។ ក្នុងករណីបាត់បង់ ឬត្រូវបានរឹបអូស អតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯង ហើយត្រូវបង់លើការផាកពិន័យ។
ទំនិញកញ្ចប់តូចៗ (EXPRESS)
មានសុពលភាព ចាប់ពីថ្ងៃទី 01 ខែ មិថុនា ឆ្នាំ 2020 តទៅ
ខាងក្រោមគឺជាតម្លៃសម្រាប់ទំនិញកញ្ចប់តូចៗ (EXPRESS) ដឹកពីចិនមកភ្នំពេញ។
1KG គិតថ្លៃ 1.60$ តែប៉ុណ្ណោះ
- ទំនិញតិចបំផុត គិតចាប់ពី 0.5KG ឡើងទៅ (Minimum Charge 0.5KG)។
- ទំនិញគីឡូបន្ទាប់ណាដែលមិនគ្រប់គីឡូ នឹងត្រូវបង្គត់ត្រឹមកន្លះគីឡូ ឬមួយគីឡូ។
- ទំនិញណាមកដល់ភ្នំពេញមិនមែនក្នុងថ្ងៃតែមួយ ហើយលេខ Tracking ផ្សេងគ្នាមិនអាចគិតបូកបញ្ចូលគ្នាបានទេ។
- សម្រាប់ទំនិញកេសណាមួយដែលមានទម្ងន់ធ្ងន់ជាង 11KG ក្នុងមួយ Tracking Number ហើយមានទំហំតូចជាង 0.111CBM នោះ៖
- ក្រុមហ៊ុននឹងផ្ដល់តម្លៃពិសេសត្រឹមតែ 20$ ប៉ុណ្ណោះ ក្នុងមួយ Tracking Number ។
- ករណីទំនិញ មួយ Tracking Number មានទំហំចាប់ពី 0.111CBM ឡើងទៅ យើងខ្ញុំនឹងគិតជាម៉ែត្រគូបឲ្យអតិថិជនដោយស្វ័យប្រវត្តិ។
- ករណីទំនិញលើសគីឡូ ខ្នាតមួយណាធំជាងក្រុមហ៊ុនយកខ្នាតមួយនោះ។
- សម្រាប់ទំនិញប្រភេទពូក ខ្នើយ តុក្កតា និងទំនិញប្រភេទសម្ពោងធំៗ ដែលមានទម្ងន់ស្រាល ប៉ុន្តែមានខ្នាតម៉ែត្រគូបធំជាងខាងក្រុមហ៊ុននឹងយកខ្នាតម៉ែត្រគូប មកអនុវត្ត។
ឧទាហរណ៍៖ ទំហំ 0.05CBM តែទម្ងន់ត្រឹមតែ 1.5KG ឬ 2KG ។ នោះក្រុមហ៊ុននឹងគិតយកខ្នាត CBM ។
- យើងខ្ញុំមិនទទួលខុសត្រូវលើការបាត់បង់ទំនិញ ចំពោះទំនិញណាដែលបានមកដល់ឃ្លាំងនៅភ្នំពេញ លើសពី 7 ថ្ងៃឡើយ។
- ប្រសិនបើលោកអ្នកមិនយល់ច្បាស់ពីការដឹកជញ្ចូន ឬតម្លៃ និងសេវាកម្ម លោកអ្នកអាចធ្វើការទាក់ទងមកកាន់យើងខ្ញំជាមុនសិន មុនពេលដឹកទំនិញទៅកាន់ឃ្លាំងណាមួយនៅប្រទេសចិន។
ឧទាហរណ៍
ចាប់ពី 1.1KG ដល់ 1.4KG គិត 1.5KG, ហើយចាប់ពី 1.6KG ដល់ 1.9KG គិត 2KG ។
ឃ្លាំងក្វាងចូវ
មានសុពលភាព ចាប់ពីថ្ងៃទី 25 ឧសភា 2018
ដោយសារតែមានការគាំទ្រច្រើនពីអតិថិជន ក្រុមហ៊ុនយើងខ្ញុំបានបង្កើតសេវាកម្មដឹកជញ្ជូនផ្លូវគោកនៅ ឃ្លាំងក្វាងចូវ ដូច្នេះនៅពេលដែលធ្វើការផ្ញើទំនិញមក ឃ្លាំងក្វាងចូវ សូមមេត្តាបញ្ជាក់ពីមធ្យោបាយដឹកជញ្ជូនដែលលោកអ្នកចង់ផ្ញើនៅក្រោយលេខកូដរបស់លោកអ្នក (ផ្លូវគោក ឬ ផ្លូវទឹក) ដើម្បីជៀសវាងការច្រឡំ។
- រាល់ពេលដែលមិនមានសរសេរ ផ្លូវគោក ឬផ្លូវទឹក ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការចាត់ចែង យើងនឹងជ្រើសរើសតាមផ្លូវគោកភាគច្រើន ឬអាចតាមផ្លូវទឹក ហើយអតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯង។
- ចំពោះទំនិញដែលផ្ញើទៅកាន់ឃ្លាំង អ៊ីអ៊ុ ហ្វ័រសាន មិនមានការផ្លាស់ប្ដូរទេ។
ឧទាហរណ៍៖ លេខកូដអតិថិជនរបស់អ្នកគឺ Customer ID is LL0168 ដូច្នេះសូមសរសេរលេខកូដដែលលោកអ្នកផ្ញើទំនិញមកឃ្លាំងក្វាងចូវ ដូចខាងក្រោម៖
ម្ចាស់ទំនិញ៖
- LL0168 (SEA 海运)៖ មានន័យថា អ្នកដឹកជញ្ជូនតាមផ្លូវទឹក ។
- LL0168 (Truck 陆运)៖ មានន័យថា អ្នកដឹកជញ្ជូនតាមផ្លូវគោក។
វេបសាយសម្រាប់តាមដានទំនិញ
ចាប់ពេលនេះទៅ ក្រុមហ៊ុនយើងខ្ញុំដាក់ដំណើរការ Website ដែលអាចឲ្យអតិថិជនទាំងអស់ងាយស្រួលក្នុងការតាមដានទំនិញផ្ទាល់ខ្លួន។ ដូច្នេះយើងខ្ញុំនឹងឈប់ផ្ញើ Invoice ជូនលោកអ្នកមុនពេលដែលទំនិញមិនទាន់មកដល់ភ្នំពេញហើយ។
សូមលោកអ្នកចូលមកកាន់ Website៖ http://llkhlogistics.com/
ឧទាហរណ៍
>> USER : LLxxxx
>> PASSWORD : ********
***សូមលោកអ្នកមេត្តាជួយចូលទៅកែ Password ដោយខ្លួនឯង។
លោកអ្នកអាចមើល Video អំពីការបង្រៀនឲ្យប្រើប្រាស់ Website LL Logistics តាមរយៈ Link ខាងក្រោមនេះ៖
http://llkhlogistics.com/news/43/detail/Video%20Guid